វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

យើងមានអ្នកជំនាញក្នុងវិស័យសំខាន់ៗ ដូចជាវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ ប្រពន្ធ័បង្ហូរទឹក បរិក្ខារលូទឹកសម្អុយ និងប្រព័ន្ធបណ្តាញទឹកសម្រាប់កសិកម្មនានា។ ក្រុមការងារទុយោម៉ាក K & K កម្ពុជា ផ្តោតលើការផ្តល់នូវទុយោ និងប្រព័ន្ធតំណទុយោ ដែលមានលក្ខណៈពេញលេញ គ្រប់ប្រភេទ គ្រប់ទំហំ ដែលត្រូវបានផលិតឡើងតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិខ្ពស់បំផុត។

ក្រុមហ៊ុនទុយោម៉ាក K & K កម្ពុជា បានព្យាយាម បង្កើតក្រុមបច្ចកទេសមួយដែលមិនទាន់មានក្រុមហ៊ុនក្នុងប្រទេសកម្ពុជាបានបង្កើតឡើង និងបានផ្តោតសំខាន់លើតម្រូវការអតិថិជន។ យើងខ្ញុំ ប្តេជ្ញាស្វែងរកបន្ថែមនូវដំណោះស្រាយ ច្នៃប្រឌិត ដែលមានគុណភាព និងមានប្រសិទ្ធភាពបំផុតដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គណៈគ្រប់គ្រង និងក្រុមការងារនៃក្រុមហ៊ុនទុយោម៉ាក K & K កម្ពុជា តែងតែជួយសម្រួលអតិថិជន អោយសម្រេចនូវតម្រូវការរបស់ពួកគេ ដោយកំណត់នូវការផ្តល់ផលិតផល និងសេវាកម្ម ប្រកបដោយគុណភាព និងតម្លៃសមរម្យ ជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ និងជំនួយបច្ចេកទេសនានា។

ប្រព័ន្ធធារាសាស្ត្រ

ក្រុមហ៊ុនទុយោម៉ាក K & K កម្ពុជា បានចូលរួមក្នុងការផ្តល់ដំណោះស្រាយដល់ផ្នែកវិស័យកសិកម្ម (កសិកម្មខ្នាតតូច មធ្យម និងធំ និងការស្តុកទឹក) ដំណាំវប្បកម្ម (ដំណាំដើមឈើ ដំណាំពាណិជ្ជកម្ម) និងទៅតាមទីតាំងដែលមានទីធ្លាធំ (កន្លែងពាណិជ្ជកម្ម និងលំនៅដ្ឋាន កន្លែងវាយកូនហ្គោល ទីធ្លាលែងកីឡា សួនដំណាំលើដំបូលផ្ទះ និងផ្ទះកញ្ចក់សម្រាប់បណ្តុះកូនឈើជាដើម) ។ល។

ជាមួយនឹងបទពិសោធន៍ និងការយល់ដឹងច្បាស់ពីតម្រូវការទីផ្សារ ក្រុមការងាររបស់យើងអាចធ្វើការជាមួយ អ្នកជំនាញផ្នែករចនា និងវិស្វកម្មរៀបចំប្រព័ន្ធទឹកទៅតាមស្តង់ដា រួមទាំងការប្រើប្រាស់ទឹកប្រកបដោយ ប្រសិទ្ធភាព និងសន្សំសំចៃ។ យើងក៏បានបង្កើតទំនាក់ទំនង រឹងមាំរវាងក្រុមហ៊ុនកសិកម្ម ក្រុមហ៊ុនរៀបចំប្រព័ន្ធធារាសាស្ត្រ អ្នកជំនួញ កសិករ និងអ្នកវប្បកម្ម ក្រុមហ៊ុនយើងខ្ញុំគាំទ្រពួកគេ តាមរយៈ ការផ្តល់នូវផលិតផល ដំណោះស្រាយ និងសេវាកម្មសមស្របបំផុត។

វិស្វកម្មសំណង់ស៊ីវិល

ក្រុមហ៊ុន ទុយោម៉ាក K & K កម្ពុជា ផ្តល់ជូននូវទុយោទឹកប្រកបដោយបច្ចេកវិទ្យាខ្ពស់ សម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីអ្នកជំនាញផ្នែករចនា ស្ថាបត្យករ ម្ចាស់អគារ និងអ្នកម៉ៅការសំណង់ ដើម្បីធានាផ្តល់ជូននូវប្រព័ន្ធចែកចាយទឹកស្អាត ប្រព័ន្ធគ្រប់គ្រងលូទឹកសំអុយ និងប្រព័ន្ធបង្ហូរទឹក។ ប្រភេទផលិតផលទាំងអស់សុទ្ធតែម៉ាកល្បីៗដែលអាចជឿទុកចិត្តបាន។

ក្រុមផ្នែកលក់របស់យើងខ្ញុំនឹងណែនាំ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដោយធានាជូននូវផលិតផលដែលសមស្របបំផុតទៅតាមពេលវេលា ដែលលោកអ្នកត្រូវការ។ យើងខ្ញុំអាចផ្តល់ជូនដំណោះស្រាយតាមតម្រូវការរបស់លោកអ្នកក្នុងវិស័យអចលនទ្រព្យ ឧស្សាហកម្មធនធានរ៉ែ និងតម្រូវការផ្សេងៗទៀត តាមរយះបណ្តាញចែកចាយទូលំទូលាយរបស់យើងខ្ញុំទូទាំងប្រទេស។

និយាយជាមួយក្រុមលក់របស់យើងសម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេស។

+855 17 242 674

ការរចនាគម្រោងផ្ទាល់ខ្លួន

កក់ឥឡូវនេះ (ឬ) សួរសំណួរ

តើអ្នកនៅតែមានសំណួរទាក់ទងនឹងសេវាកម្មរបស់យើងទេ?

ទទួលបានការគាំទ្រពីក្រុមរបស់យើងឬផ្ញើសារនៅទីនេះយើងនឹងឆ្លើយតបទៅអ្នកវិញ។