(Phnom Penh): In response to the problem of selecting and using quality pipes, K&K Cambodia Group jointly organized a technical training program and a factory tour to K&K Pipe Cambodia factory
ព័ត៌មានអំពីយើង K&K Pipe Cambodia
មោទនភាពនិងទំនួលខុសត្រូវ
យើងតំណាងឱ្យឧស្សាហកម្មក្នុងស្រុកនៅកម្ពុជា
ក្រុមហ៊ុនផលិតទុយោម៉ាក K & K កម្ពុជា បានបង្កើតឡើង និងគ្រប់គ្រងដោយជនជាតិខ្មែរពោពេញទៅដោយមោទនភាពក្នុងការផលិតគ្រឿងតំណទុយោ PE និងប្រព័ន្ធទុយោសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផ្សេងៗទៀត។ យើងខ្ញុំមានអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ យល់ដឹងច្បាស់អំពីបញ្ហា ដែលវិស័យផ្គត់ផ្គង់ទឹកកំពុងប្រឈម ជាមួយនឹងបទពិសោធន៍របស់យើងជាង ២០ ឆ្នាំនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រុមការងារមានបទពិសោធន៍ខ្ពស់ និងបានធ្វើការយ៉ាងសកម្មដោយសហការជាមួយអតិថិជន និង វិស័យពាក់ព័ន្ធ ដើម្បីផ្តល់នូវដំណោះស្រាយសម្រាប់វិស័យទឹក ប្រកបដោយសុវត្ថិភាព និងនិរន្តភាពយូរអង្វែង ជាមួយមធ្យោបាយបច្ចេកទេសច្នៃប្រឌិតថ្មីៗសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត។
យើងខ្ញុំមានភាពជឿជាក់ជាមួយនឹងការឆ្លើយតបយ៉ាងឆាប់រហ័ស និងសេវាកម្មល្អដល់អតិថិជន។ យើងខ្ញុំមាន ផលិតផលជាច្រើននៅក្នុងឃ្លាំង ដើម្បីត្រៀមសម្រាប់ការដឹកជញ្ជូនភ្លាមៗជូនដល់អតិថិជន។ ទាំងនេះរួមបញ្ចូលប្រភេទទុយោរគ្រប់បែប និងគ្រប់ទំហំ និងធានាថាផលិតកម្មគ្រប់ជំហានធ្វើឡើងយ៉ាងម៉ត់ចត់ តាំងពីជំហ៊ានដំបូងដល់ជំហ៊ានសម្រេចចុងក្រោយ ដូចជាការប្រើប្រាស់វត្ថុធាតុដើមនៃការផលិត PE ឧបករណ៍ផលិតកម្ម បច្ចេកវិទ្យា ការដឹកជញ្ញូនសម្ភារៈផ្សេងៗទៀត ។
អី្វដែលយើងអាចធ្វើបានលើសពីការរំពឹងទុករបស់អតិថិជន
សម្រាប់គម្រោងផ្សេងៗ (Advanced Custom) យើងមានសេវាកម្មផលិតកម្មផ្ទាល់ខ្លួនរបស់យើងខ្ញុំ ដែលអាចផ្តល់ជូនដំណោះស្រាយតាមតម្រូវការ និង សមស្របទៅនឹងលក្ខណៈស្តង់ដារអន្តរជាតិ។ យើងខ្ញុំ បានបង្កើតក្រុមវិស្វករបច្ចេកទេស និងក្រុមមេកានិក ដែលមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងឧស្សាហកម្មផលិតទុយោរ និងតបណ្តាញស្រោចស្រព។ គោលដៅចំបង់របស់យើង គឺអភិវឌ្ឍក្រុមហ៊ុនមួយនេះឲ្យឆ្លើយតបទៅតាមតម្រូវការគ្រប់ពេល និងគ្រប់ទីកន្លែង។ យើងជាក្រុមហ៊ុនដែល ផ្តល់ជូនអី្វដែលអតិជនត្រូវការ គ្រប់ពេលវេលា។
យើងជឿជាក់ថាជាមួយនឹងការផ្តល់នូវទុយោរទឹកប្រភេទ HDPE គឺសាកសមបំផុតសម្រាប់ប្រទេសកម្ពុជាយើង ព្រោះវាផ្តល់ឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ដ៏ល្អក្នុងការប្រើប្រាស់ ផលិតផលដែលភ្ជាប់មកជាមួយនឹង ដំណោះស្រាយបច្ចេកទេស និងជាពិសេសក្រុមហ៊ុនយើងខ្ញុំតែងតែសិ្ថតនៅក្បែរលោកអ្នកជានិច្ច។


ការធានានូវគុណភាព
ក្រុមហ៊ុនយើងខ្ញុំផលិតនូវផលិតផលទុយោជាមួយវត្ថុធាតុដើមសុទ្ធ [មិនមែនសារធាតុកែច្នៃឡើងវិញ] និងជម្រើសរើសបច្ចេកវិទ្យាខ្ពស់បំផុត ដើម្បីធានាថាផលិតផលរបស់យើងផលិតឡើងស្របជាមួយនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីធានាបាននូវគុណភាពខ្ពស់ភាពធន់ក្នុងការប្រើប្រាស់និងសុវត្ថិភាព ។
អតិថិជនគឺជាបេះដូងនៃអាជីវកម្ម
ក្រុមហ៊ុនទុយោម៉ាក K & K កម្ពុជា ប្តេជ្ញាព្យាយាមផ្តល់ជូននូវសេវាកម្ម និងផលិតផលពិសេសបំផុតដល់អស់លោកលោកស្រី។ យើងខ្ញុំតែងស្តាប់មតិយោបល់ដល់មានតម្លៃរបស់លោកអ្នក ដូច្នេះយើងខ្ញុំអាចបំពេញ តម្រូវការរបស់លោកអ្នកបានប្រសើរជានិច្ច។
អតិថិជនរបស់យើង គឺជាបេះដូងនៃអាជីវកម្មរបស់ក្រុមហ៊ុន ដូចេ្នះយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ដើម្បីបំពេញ តម្រូវការរបស់អតិថិជន។ យើងខ្ញុំជឿថា ការផ្តល់ជូនតែផលិតផលល្អតែមួយមុខ មិនមែនជាដំណោះស្រាយ និរន្តរភាពនោះទេ ដូច្នេះហើយក្រុមការងារដែលមានបទពិសោធន៍របស់យើងខ្ញុំ តែងតែប្រឹងប្រែងផ្តល់នូវផលិតផល ដែលឈានមុខគេ និងការបណ្តុះបណ្តាលលើបច្ចេកទេសដល់អតិថិជនដើម្បីជួយធានាឱ្យបាននូវភាពជោគជ័យ នៃគម្រោងរបស់អតិថិជន ហើយលើសពីការរំពឹងទុករបស់ពួកគាត់។

គុណតម្លៃ និងជំនឿរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនដែលមានលក្ខណៈជាប្រព័ន្ធនិងមានការប្តេជ្ញាចិត្តនៅក្នុងឧស្សាហកម្មនេះ។
សង្វាក់ផលិតកម្ម របស់យើង
ព័ត៌មានថ្មីៗពី K&K Pipe Cambodia
សេចក្តីប្រកាសព័ត៌មាននិងសកម្មភាពទំនួលខុសត្រូវសង្គមរបស់យើង
Phnom Penh- October 28, 2021- In line with the Government’s vision of "provision of universal access to clean and safe water for all by 2030" and in line with the vision of Tiger Water Solutions and K&K Pipe Cambodia...
Cambodia is one of the countries in the world that has been hit hard by the epidemic of Covid 19. This difficult situation continues to affect many Cambodians, both in terms of mentality, livelihood and living situation.
តើអ្នកនៅតែមានសំណួរទាក់ទងនឹងសេវាកម្មរបស់យើងទេ?
ទទួលបានការគាំទ្រពីក្រុមរបស់យើងឬផ្ញើសារនៅទីនេះយើងនឹងឆ្លើយតបទៅអ្នកវិញ។