ភ្នំពេញ ទី២៨ ខែតុលា ឆ្នាំ២០២១ ភ្នំពេញ- ដើម្បីឱ្យស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល "ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប " កាលពីថ្ងៃព្រហស្បត្តិ៍ទី២៨ ខែតុលា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Tiger Water Solutions និងក្រុមហ៊ុន K&K pipe Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញភាពជាដៃគូរបង្កើនផលិតគ្រប់គ្រងប្រព័ន្ធទឹកស្អាតទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការចុះអនុស្សារណៈនេះបានរៀបរៀបចំឡើងនៅការិយាល័យរបស់ក្រុមហ៊ុន K&K pipe Cambodia។
លោក គឹម ប៊ុណ្ណា អគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia Co. Ltd បានលើកឡើងថា ភាពជាដៃគូររវាងក្រុមហ៊ុនទាំងពីរ ជាការបើកទំព័រមួយថ្មីមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹក ដោយផ្តោតលើទីផ្សាវិស័យទឹកស្អាត វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ។ល។ ភាពជាដៃគូ របស់ក្រុមហ៊ុនទាំងពីរអាចនេះកើតឡើងបាន ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យ និងឆន្ទៈដូចគ្នា ដោយផ្តល់នូវផលិតផល និងបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ពីរោងចក្ររបស់យើងនៅក្នុងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលីជូនដល់អតិថិជនរបស់យើង។លើសពីនេះទៀត លោកអគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia សង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការនាំយកផលិតផលទាំងពីរក្នុងការពង្រីកទីផ្សាក្នុងស្រុក និងអន្តរជាតិ ។
លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions មានប្រសាសន៍ថា លោករីករាយណាស់ដែលបានធ្វើកិច្ចសហការជាមួយ K&K Pipe Cambodia លោកមានជំនឿយ៉ាងម៉ុតមាំថា កិច្ចសហការនេះនឹងជួយឱ្យការពង្រីកទីផ្សា និងការគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងពីរកាន់តែទូលំទូលាយជាងមុន ហើយលោកនឹងចែករំលែកបច្ចេកទេសនានាលើវិស័យទឹកស្អាតដល់ក្រុមហ៊ុន K&K Pipe Cambodia និងគាំទ្រគ្នា ទៅវិញទៅមកដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុនទាំងពីរ។ លោកឯកភាពនឹងផែនរៀបចំសកម្មភាពបណ្តុះបណ្តាលបច្ចេកទេស និងការសិក្សាលើផលិតផលរបស់ក្រុមហ៊ុនទៅវិញទៅមក ហើយលោករីករាយនឹងការធ្វើទស្សនកិច្ចសិក្សារវាងក្រុមហ៊ុនទាំងពីរនៅពេលដែលស្ថានភាពកូវីដធូរស្រាល។
គួរបញ្ជាក់ថា ក្រុមហ៊ុន Tiger Water Solutions ជាក្រុមហ៊ុន Tiger Water Solutions ជាក្រុមហ៊ុនផលិតអាងស្តុកទឹកដែលមានចំណុះចាប់ពី ១៨,០០០លីត្រ ដល់ ២,០០០,០០០លីត្រ ស្របតាមស្របតាមស្ដង់ដា និងបទដ្ឋានរបស់ប្រទេសអូស្ត្រាលី ដែលចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍ ។ អាងនេះអាចយកទៅប្រើជាអាងត្រងទឹកភ្លៀង អាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ទឹកតាមបំពង់ អាងស្តុកទឹកជនបទ អាងស្តុកទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកសម្រាប់ការជីកយករ៉ែ និងអាងស្តុកទឹកកខ្វក់។
ក្រុមហ៊ុនផលិតទុយោម៉ាក K & K កម្ពុជា បានបង្កើតឡើង និងគ្រប់គ្រងដោយជនជាតិខ្មែរពោពេញទៅដោយមោទនភាពក្នុងការផលិតគ្រឿងតំណទុយោ PE និងប្រព័ន្ធទុយោសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផ្សេងៗទៀត។ យើងខ្ញុំមានអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ យល់ដឹងច្បាស់អំពីបញ្ហា ដែលវិស័យផ្គត់ផ្គង់ទឹកកំពុងប្រឈម ជាមួយនឹងបទពិសោធន៍របស់យើងជាង ២០ ឆ្នាំនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រុមការងារមានបទពិសោធន៍ខ្ពស់ និងបានធ្វើការយ៉ាងសកម្មដោយសហការជាមួយអតិថិជន និង វិស័យពាក់ព័ន្ធ ដើម្បីផ្តល់នូវដំណោះស្រាយសម្រាប់វិស័យទឹក ប្រកបដោយសុវត្ថិភាព និងនិរន្តភាពយូរអង្វែង ជាមួយមធ្យោបាយបច្ចេកទេសច្នៃប្រឌិតថ្មីៗសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត។
The signing ceremony of the Memorandum of Understanding between the two major companies took place on Thursday, October 28, 2021 at the office of K&K pipe Cambodia, located on Street 130, Sangkat Ponhea Pon, Khan Prek Pnov, Phnom Penh from 9:00 am.
The signing of the Memorandum of Understanding between the two major companies is a strong testimony that both companies are committed to providing the highest quality products and technologies from own manufacturing factories in Cambodia and Australia. The synergy of the two products is a complete solution to help the water sector in Cambodia to be sustainable, efficient and effective for people who are in need of clean water in urban and rural areas.