ក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង បានចូលរួមជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង បានចូលរួមជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់នៅលើពិភពលោកដែលរងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ស្ថានភាពដ៏លំបាកនេះបន្តប៉ះពាល់ដល់ប្រជាជនកម្ពុជាជាច្រើនទាំងផែ្នកស្ថារតី ជីវភាព និងរបៀបរស់នៅក្នុងសង្គម។ ជាមួយនឹងបេសកម្មចំបងរបស់ក្រុមហ៊ុនក្នុងការងារចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់សកម្មភាពមនុស្សធម៌ លោក គឹម ប៉ុណ្ណាអគ្គនាយកក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង បាននាំយកអំណោយមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះដើម្បីប្រើប្រាស់ក្នុងការងារគ្រប់គ្រង ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

អំណោយដែល លោកអគ្គនាយកក្រុមហ៊ុនបាននាំយកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាលនាព្រឹកនេះមាន៖ ឱសថចិនលៀនហ័រ គិងវិន ចំនួន២កេសធំ ស្មើនឹង ៥០០ប្រអប់, ម៉ាស់ចំនួន២០,០០០០(ម្ភៃពាន់)បន្ទះ ,អង្ករចំនួន ០១តោន, អង្ករធម្មជាតិបាត់ដំបងចំនួន ១០០កញ្ចប់ និងមីចំនួន ១០០កេស។

ឯកឧត្តម គង់ សោភណ័គណៈអភិបាលខេត្តកណ្តាលបានថ្លែងអំណរគុណដល់លោកអគ្គនាយកដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជម្ងឺរីករាលដាលជំងឺកូវីដ១៩។ ឯកឧត្តមអភិបាលក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជន ដែលជាដៃគូរដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកិច្ចការដ៏ចាំបាច់នេះ។ តួរយ៉ាងដូចជាក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង ដែលតែងតែផ្តល់នូវសម្ភារះ និងថវិកាក្នុងយុទ្ធនាការមនុស្សធម៌នានាជាមួយរដ្ឋបាលខេត្តកណ្តាលកន្លងមក។

 

ក្រៅពីការចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ ឯកឧត្តមអភិបាលក៏បានសរសើរដល់ក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីង ដែលជាក្រុមហ៊ុនដែលឈានមុខគេក្នុងស្រុកក្នុងការចែកចាយផលិតផលទុយោម៉ាកខេខេកម្ពុជា (K&K Pipe Cambodia) ដែលជាផលិតផលគុណភាពខ្ពស់សម្រាប់វិស័យទឹកស្អាត វិស័យកសិកម្ម វិស័យសំណង់ និងវិស័យផ្សេងៗទៀត សម្រាប់ជួយដល់ប្រជាជនទទួលបាននូវបណ្តាញទឹកស្អាតដែលមានគុណភាពដល់លំនៅដ្ឋាន និងសម្រាប់កសាងសេដ្ឋកិច្ចឡើងវិញតាមរយះពង្រីកផលិតភាពកសិកម្ម និង សំណង់។

 

ក្រុមហ៊ុន ឥន្ទនូ (ខេមបូឌា) ត្រេឌីងមានទស្សនវិស័យ និងឆន្ទៈខ្ពស់ក្នុងការចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសំខាន់ដូចជាវិស័យទឹកស្អាត និងអនាម័យ តាមរយះការពង្រីកបណ្តាញទុយោដល់ផ្ទះប្រជាជនគ្រប់ៗរូប វិស័យកសិកម្មដោយជួយបង្កើតប្រពន្ធ័កសិកម្មឲ្យទំនើបក្នុងការស្រោចស្រពដំណាំកសិកម្មដើម្បីទទួលបានផលិតផលខ្ពស់ និង វិស័យសំណង់ក្នុងការចូលរួមបង្កើតប្រពន្ធ័វិស្វកម្មសំណង់ឲ្យមានគុណភាព។

ប្រកាសដែលទាក់ទង

K&K Pipe Cambodia Co. Ltd organizes training program for water supply operators and its customers to increase technical skills in pipe selection

(Phnom Penh): In response to the problem of selecting and using quality pipes, K&K Cambodia Group jointly organized a technical training program and a factory tour to K&K Pipe Cambodia factory

អាន​បន្ថែម

K&K Pipe Cambodia Co Ltd Partners with Tiger Water Solutions to Promote Safe Water Supply in Cambodia

Phnom Penh- October 28, 2021- In line with the Government’s vision of "provision of universal access to clean and safe water for all by 2030" and in line with the vision of Tiger Water Solutions and K&K Pipe Cambodia...

អាន​បន្ថែម

K&K Pipe Cambodia launched a new distribution branch AKA “Inthanou” in Kean Svay district

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនផលិតទុយោ K & K ខេមបូឌា បានបើកសាខាចែកចាយផលិតផលទុយោរ PE របស់ក្រុមហ៊ុន ឥន្ទធនូ នៅស្រុកកៀនស្វាយ ខេត្តកណ្តាលក្នុងនោះផងដែរក្រុមហ៊ុនក៏មានបំណងពង្រីកបណ្តាញចែកចាយបន្ថែមទៀតនៅទូទាំងប្រទេស។

អាន​បន្ថែម