នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ក្រុមហ៊ុនផលិតទុយោ K & K ខេមបូឌា បានបើកសាខាចែកចាយផលិតផលទុយោរ PE របស់ក្រុមហ៊ុន ឥន្ទធនូ នៅស្រុកកៀនស្វាយ ខេត្តកណ្តាលក្នុងនោះផងដែរក្រុមហ៊ុនក៏មានបំណងពង្រីកបណ្តាញចែកចាយបន្ថែមទៀតនៅទូទាំងប្រទេស។ ក្រុមហ៊ុនផលិតទុយោ K & K ខេមបូឌា បានមើលឃើញពីគន្លងកំណើនតម្រូវការ ប្រើប្រាស់ទុយោរយ៉ាងខ្លាំងជាមួយនឹងសក្តានុពលក្នុងការពង្រីកការចែកចាយនិងការកើនឡើងនៃការបញ្ជាទិញបំពង់ទុយោរ PE បីកំពុងឆ្លងកាត់បញ្ហាប្រឈមនានាក្នុងកំឡុងពេលមានរោគរាតត្បាត COVID 19 ដែលកំពុងនឹងរំខានដល់វិស័យនិងឧស្សាហកម្មដទៃទៀត។
លោក គឹម ប៊ុនណា ប្រធានក្រុមហ៊ុនផលិតទុយោរ K&K Pipe បានមានប្រសាសន៍ថា“ យើងនឹងបន្តបង្ហាញនូវគុណតម្លៃនិងទំនុកចិត្តរបស់អតិថិជនដែលឆ្លុះបញ្ចាំងពីជំនឿដែលពួកគេបន្តផ្តល់ដល់ដៃគូររបស់យើង តាមរយៈការពង្រីកសាខាចែកចាយផលិតផលបំពង់ K&K និងយើងជឿជាក់ថាសាខាថ្មីទាំងនេះបានកំពុងឆ្លុះបញ្ចាំងពីជំហរដឹកនាំដ៏រឹងមាំរបស់ក្រុមហ៊ុនរបស់យើងក្នុងអាជីវកម្មបំពង់ទុយោរ PE និងបង្ហាញពីជំនឿទុកចិត្តរបស់អតិថិជនចំពោះបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងសមត្ថភាពប្រតិបត្តិ។
សូមបង្ហាញផងដែរថា ក្រុមហ៊ុនទុយោ K & K ខេមបូឌា ជាអ្នកផលិត និងផ្គត់ផ្គង់បំពង់ទុយោទឹកដែលមានគុណភាពខ្ពស់ ជ័រនៃបំពង់ទឹកមានភាពរឹងមាំ និងធ្វើពីជ័រកៅស៊ូដែលជាវត្ថុធាតុដើមអន្តរជាតិលេខ១ ជាប្រភេទកៅស៊ូដែលអាចប្រើសម្រាប់ផលិតសំបកកង់ដែលមានគុណភាពខ្ពស់ធន់ប្រើប្រាស់បានយូរមិនខូចមិនប៉ះពាល់ដល់បរិស្ថាននិងសុខភាពអ្នកប្រើប្រាស់យូរអង្វែងសម្រាប់សំណង់គ្រប់ប្រភេទនិងសម្រាប់តម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនទុយោ K & K ខេមបូឌាជាក្រុមហ៊ុនដែលបានឆ្លងកាត់ការសាកល្បងយ៉ាងត្រឹមត្រូវនិងបង្ហាញថាផលិតផលមានគុណភាពល្អធន់ធន់នឹងសំណង់និងអគារគ្រប់ប្រភេទដែលត្រូវបានទទួលស្គាល់ដោយក្រសួងនៃព្រះរាជាណាចក្រកម្ពុជានិង បានបញ្ញាបនប័ត្របញ្ជាក់ជាប្រព័ន្ធដោយ ISO9001, ISO 4427-2: 2007 (Pipe) and ISO 4427-3: 2007 (Fitting) and the size PE pipes by ISO 4427.
ខ្សែសង្វាក់ផលិតកម្មបំពង់ទុយោររបស់ ក្រុមហ៊ុនទុយោ K & K ខេមបូឌា ធ្វើការ ២៤ ម៉ោងលើ ២៤ ម៉ោងដោយម៉ាស៊ីនល្បឿនលឿនផលិតម៉ាកយីហោ K & K ជាមួយបច្ចេកវិទ្យាបំពង់ខ្យល់ និងម៉ាស៊ីនពហុផលិតកម្មដែលមានសមត្ថភាពក្នុងការផលិត និងចែកចាយផលិតផលលំដាប់ខ្ពស់តាមតម្រូវការអតិថិជន ។ ដូច្នេះអតិថិជនអាចបញ្ជាទិញបំពង់ទឹកគ្រប់ប្រភេទតាមតម្រូវការរបស់អតិថិជនពីក្រុមហ៊ុនទុយោ K & K ខេមបូឌា។