តើទុយោ Polyethylene (PE) គឺជាអ្វី?
វត្ថុធាតុ Polyethylene (PE) ត្រូវបានណែនាំអោយប្រើប្រាស់ដំបូងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៣៣ ហើយត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់ នៅក្នុងឧស្សាហកម្មទុយោចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៣០ ។
លក្ខណៈសម្បត្តិវត្ថុធាតុ PE ត្រូវបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់តាមរយះភាពធន់ ការទប់ស្កាត់ ការកើនឡើងសម្ពាធដែលធ្វើអោយមានការបែកធ្លាយ បង្កើនភាពធន់ពីសម្ពាធអ៊ីដ្រូស្តាទិក និងការធន់នឹងការកើនឡើងសីតុណ្ហភាព ដែលវិវត្តចេញពីវិធីសាស្រ្តនៃវត្ថុធាតុ polymerisation ។ ការវិវត្តន៍ទាំងនេះបានធ្វើឲ្យមានការកើនឡើងនៃការប្រើប្រាស់ PE នៅក្នុងឧស្សាហកម្មទុយោ ដូចជាការប្រើប្រាស់ទុយោ PE កាន់តែទូលំទូលាយ ដោយសារភាពធន់ និងសុវត្ថិភាព និងបានកំពុងប្រើប្រាស់ក្នុងវិស័យធំៗជាច្រើនដូចជា ការបញ្ជូនឧស្ម័ន ការផ្គត់ផ្គង់ទឹក ការជីកយករ៉ែ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូសំអុយ និងការប្រើប្រាស់ផ្សេងៗទៀតជាទូទៅ។
លក្ខណៈសម្បត្តិពិសេសរបស់វត្ថុធាតុ PE ដែលត្រូវបានទទួលស្គាល់មានដូចជា ភាពធន់ងាយស្រួលក្នុងការ តំឡើង ភាពបត់បែន លំហូរមានភាពរលូនល្អ សំណឹកតិចតួច និងរឹងមាំល្អព្រោះវាបានផ្សំឡើងពីសារធាតុ ដែលមានភាពធន់នឹងល្អបំផុត។ យោងតាមបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធទុយោ PE នេះជាច្រើនលើពិភពលោកកាន់តែមានភាពទូលំទូលាយក្នុងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន ទៅតាមប្រភេទ ទុយោ ដែលមានទំហំផ្សេងៗគ្នាទៅតាមស្តង់ដារ និងមាត្រដ្ឋាន ។
ទុយោម៉ាក K & K កម្ពុជា
ក្រុមហ៊ុនទុយោម៉ាក K & K កម្ពុជាយើងខ្ញុំ បានផលិត និងផ្គត់ផ្គង់ផលិតផល ទុយោ និងគ្រឿងតំណរ PE ជាច្រើនប្រភេទ ស្របតាមគ្រប់មាត្រដ្ឋាន និងតម្រូវការរបស់អ្នកប្រើប្រាស់។ ផលិតផលទុយោ PE របស់យើងខ្ញុំមានតាមលំដាប់ថ្នាក់ សមស្របសម្រាប់គម្រោងផ្សេងៗគ្នា។ យើងខ្ញុំធានាផ្តល់ជូនទុយោ HDPE និងតំណរដែលមានគុណភាពខ្ពស់បំផុត ផលិតដោយបច្ចេកទេស និងផលិតកម្មច្បាស់លាស់ជាមួយម៉ាស៊ីនទំនើបៗចុងក្រោយបំផុត ជាមួយនឹងការធានាគុណភាពយូរអង្វែងរហូតដល់ ៥០ ឆ្នាំ។
ទុយោម៉ាក K & K គឺជាម៉ាកទុយោរបស់ក្រុមហ៊ុនទុយោម៉ាក K & K (ខេមបូឌា) ខូអិលធីឌី ជាបំពង់ទុយោលេខ១ដែលមានរោងចក្រផលិតផ្ទាល់ខ្លួន ជាមួយនឹងការផលិតចេញពីវត្ថុធាតុដើមដែលនាំចូលពីបរទេស មានគុណភាព និងការវេចខ្ចប់ តាមស្តង់ដារអន្តរជាតិ ដែលជាជំរើសល្អបំផុតសម្រាប់អតិថិជន។ ។ ក្រុមហ៊ុនទុយោម៉ាក K & K (ខេមបូឌា) ខូអិលធីឌី ផ្គត់ផ្គង់ទុយោគ្រប់ប្រភេទពីទុយោម៉ាក K & K និងគ្រឿងតំណទុយោគ្រប់ប្រភេទ គ្រប់ទំហំ ដែលជួយសម្រួលក្នុងការតំឡើងនិងប្រតិបត្តិការ។ ទុយោរបស់ក្រុមហ៊ុន ទុយោម៉ាក K & K (ខេមបូឌា) ខូអិលធីឌី ដូចជាសារធាតុគុណភាពខ្ពស់ដែលធ្វើឱ្យបំពង់ទុយោរឹងមាំ និងប្រើប្រាស់បានយូរក្នុងស្ថានភាព និងសម្ពាធណាក៍បាន។ ទុយោម៉ាក K & K របស់ក្រុមហ៊ុន ទុយោម៉ាក K & K (ខេមបូឌា) ខូអិលធីឌី មាន២ប្រភេទគឺបំពង់ទុយោ PE និងទុយោ PVC។ ទុយោម៉ាក K & K ជាប្រភេទទុយោដែលគុណភាពខ្ពស់ និងពេញនិយមនៅទូទាំងពិភពលោក។
ទុយោ PE (Polyethylene Pipe)
ទុយោ PE មានគ្រប់ទំហំ និងគ្រប់ប្រភេទសម្រាប់វិស័យនានា ចាប់ពីផ្នែកតូចរហូតដល់ផ្នែកធំ ធ្វើឡើងពីជ័រខ្មៅ ដែលមានភាពរឹងមាំសម្រាប់ប្រើប្រាស់ក្នុងអគារខ្ពស់ៗ ចំការធំៗ និងសម្រាប់ដំណើរការប្រព័ន្ធទឹកជិត ឬឆ្ងាយ និងខ្នាតតូច មធ្យម ធំ។
ទុយោ PE អាចប្រើប្រាស់បានច្រើនយ៉ាងរូមមាន
- ការផ្គត់ផ្គង់ទឹកស្អាត
- ប្រព័ន្ធលូទឹកសំអុយ
- ប្រព័ន្ធបង្ហូរទឹក
- សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា
- ប្រព័ន្ធធារាសាស្រ្ត
- បំពង់ហ្គេនសំរាប់ខ្សែភ្លើងរត់ និងទូរគមនាគមន៍
សង្វាក់ផលិតកម្ម របស់យើង
តើអ្នកនៅតែមានសំណួរទាក់ទងនឹងសេវាកម្មរបស់យើងទេ?
ទទួលបានការគាំទ្រពីក្រុមរបស់យើងឬផ្ញើសារនៅទីនេះយើងនឹងឆ្លើយតបទៅអ្នកវិញ។